រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៨៤គ្រួសារ នៅក្នុងស្រុកចុងកាល់ត្រូវបានទទួលអំណោយពីសម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត

  • 1.1ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃអាទិត្យ ៣រោចខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈមន្ទីរ សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តឧត្ដរមានជ័យ ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកចុងកាល់។

តាមរយៈរបាយការណ៍ លោក រឹទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមកទទួលអំណោយមានចំនួន៤៨៤គ្រួសារ មកពីឃុំចំនួន៤ គឺឃុំក្រសាំង, ឃុំពង្រ, ឃុំចុងកាល់ និងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

បន្ទាប់ពី លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តឧត្ដរមានជ័យ មានមតិស្វាគមន៍ និងធ្វើការសំណេះសំណាលរួចមក ។

ឯកឧត្ដម ប៉ែន កុសល្យ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហា សេនាបតីតេជោ   ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុក្ខដាក់ដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ  ដោយផ្អែកទៅលើប្រធានបទ(កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោលឡើយ)។

យ៉ាងណាមិញ ឯកឧត្ដម ក៏បានជំរុញឲ្យ មន្ត្រីអាជ្ញាធរមូលដ្ឋានក៏ដូចជាអង្គភាពពាក់ព័ន្ធត្រូវចុះស្រង់ទិន្នន័យ និងឈ្មោះប្រជាពលរដ្ឋដែលជួបនូវការលំបាក ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ ក្នុងការចែកអំណោយ ដែលជាសក្ខីភាពមួយឆ្លុះបញ្ចាំងឲ្យឃើញនូវស្មារតី យកចិត្តទុកដាក់ខ្ពស់ និងគោរពស្រលាញ់ប្រជាពលរដ្ឋគ្រប់ៗរូប។ ឯកឧត្ដម អភិបាលខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ការរស់នៅតាមរយៈការហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

គួរបញ្ជាក់ថាអំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី០១កេះ ឃីត១ កញ្ចប់(មុង ភួយ សារុង ក្រមា អាវយឺត) ផងដែរ។

អត្ថបទទាក់ទង