រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម​ ប៉ែន​ កុសល្យ អភិបាល  នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជា ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ អមដំណើរ លោកជំទាវ​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចុះសួរសុខទុក្ខ​ និងនាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៣១០គ្រួសារ រស់នៅ ខេត្តឧត្តរមានជ័យ

ដោយ kseanghim@oddarmeanchey.gov.khចំនួនទស្សនា (533)

នៅព្រឹកថ្ងៃសៅរ៍ ទី​ ១៧​ ខែសីហា​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា និងឯកឧត្តម​ ប៉ែន​ កុសល្យ អភិបាល  នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជា ប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជា​ខេត្តឧត្តរមានជ័យ ព្រមទាំងសហការី​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៣១០គ្រួសារ​រស់នៅស្រុកអន្លង់វែង​ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​ ដែល​ពិធី​នេះបានរៀបចំនៅទីលានដំឡូង​ ភូមិទួលគ្រួស​ ឃុំថ្លាត ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​។  

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងគិតគូរជានិច្ច​ចំពោះសុខទុក្ខ ជាពិសេស​ក្តីសោមនស្ស​រីករាយ​ជាមួយប្រជាពលរដ្ឋទាំងអស់​ ដែល​រស់នៅតំបន់ធ្លាប់​ជាសមរភូមិប្រយុទ្ធប្រែក្លាយ​ជាមានសន្តិភាព​ ស្ថិរភាព​ និងអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ទន្ទឹមនឹងនេះ​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ បានអំពាវនាវដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់នូវខ្លឹមសារដូចខាងក្រោម​ ៖
-​ ​សូមថែទាំសុខភាព​ឱ្យបានល្អដេីម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ​ ដោយត្រូវ​រស់នៅមាន​អនាម័យ​​ ពិសា​ទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភ​ឱ្យបានត្រឹមត្រូវ​ជៀសវាងជំងឺលេីសឈាម​ ជំងឺបេះដូង​ ឈឺសន្លាក់ ឬទឹកនោមផ្អែម។ល។
-​ សូមសម្អាតបរិស្ថាន​ជុំវិញផ្ទះ​ លុបបំបាត់ជម្រកសត្វមូស​ គេងក្នុងមុងជានិច្ច​ជៀសវាង​ជំងឺគ្រុនឈាម​-គ្រុនចាញ់​ ហេីយប្រសិនបេីក្តៅខ្លួន​ ឬចេញរោគសញ្ញាណាមួយ​ត្រូវប្រញាប់ទៅមន្ទីរពេទ្យ​ដេីម្បីព្យាបាលជាបន្ទាន់​ ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។
– សូមស្ត្រីមានផ្ទៃពោះ​ អញ្ជេីញទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងទៅសម្រាលកូន​នៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។
-​ សូមស្ត្រីមានផ្ទៃពោះ​ដែលមានផ្ទុកមេរោគអេដស៍​ត្រូវទៅពិនិត្យសុខភាពនិងពិគ្រោះជាមួយគ្រូពេទ្យ​ដេីម្បីបង្ការការឆ្លងមេរោគពីម្តាយទៅកូន។
-​ សូមចូលរួមចំណែកទាំងអស់គ្នា​ លុបបំបាត់គ្រឿង​ញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសងគ្រប់ប្រភេទ​ ដេីម្បីលេីក​កម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។
-​ សូមប្រជាពលរដ្ឋ​គិតគូរពីសុវត្ថិភាព​ចរាចរណ៍​ ដែលជាបញ្ហាប្រឈម​បង្កឱ្យមានការស្លាប់និងពិការភាពជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា​ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​​ និងថវិកាថ្លៃធ្វេីដំណេីរចំនួន​ ១ម៉ឺនរៀល៕

ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ODDAR MEANCHEY WEATHER
ព័ត៌មានជាប់ទាក់ទង

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 5 ថ្ងៃមុន