រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អគ្គីភ័យ ឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅស្រុកអន្លង់វែងកាលពីយប់ម៉ោង ១២:៣០នាទី រំលងអាធ្រាត ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩

  • 1.7ពាន់
  • ដោយ SEANGHIM

នាវេលាម៉ោង១២.៣០នាទីរំលងអាទ្រាធឈានចូលរាត្រីថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ  អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានចុះអន្តរាគមន៍ដោយផ្ទាល់ដល់ទីតាំងដែលមានហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យដោយមូលហេតុផ្ទុះចរន្តអគ្គីសនីបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋនៅភូមិអូរជញ្ជៀន ឃុំ-ស្រុកអន្លង់វែង ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យឆាបឆេះឈ្មោះ គួយ គឹមលេញ ភេទប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ លក់ចាប់ហួយ ប្រពន្ធឈ្មោះ អ៊ឹង មួយប៉ ភេទស្រី អាយុ ៤៩ ឆ្នាំ​ បណ្តាលឱ្យមានការខូចខាត ផ្ទះថ្ម ១ ខ្នង ទំហំ ៩ ម គុណ ១២ ម កម្ពស់ ២ ជាន់ ដំបូលសង័្កសី និងទ្រព្យសម្បិត្តិរបស់របរប្រើប្រាស់មួយចំនួន ។

🚑 ករណីខាងលើនេះ កម្លាំងនគរបាលខេត្ត អភិបាលស្រុក កម្លាំងអធិការដ្ឋានស្រុកអន្លង់វែង កម្លាំងអធិការដ្ឋានស្រុកត្រពាំងប្រាសាទ វរៈ ៩០៥ និងកម្លាំងយោធា កងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គីភ័យ សរុប ៥ គ្រឿង ម៉ូតូដឹកទឹកជាច្រើនគ្រឿងផងដែរ បានបាញ់ពន្លត់រហូតដល់ម៉ោង៥ -០០ នាទីព្រឹក ដោយប្រើប្រាស់ទឹកសរុប ចំនួន ៤០ ឡាន ។

ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះបណ្តាលឱ្យផ្ទុះធុងហ្គាស់ ប៉ើងកញ្ចក់ទ្វារ និងបង្អួច បង្កឲ្យរងរបួស កងកម្លាំងដែលកំពុងជួយអន្តរាគមន៍ សរុប ចំនួន ១៧ នាក់ របួសធ្ងន់២នាក់ និងរបួសស្រាល១៥នាក់ ស្រី ៤ នាក់ ក្នុងនោះ ក៏បណ្តាលអោយនគរបាលស្រុកចំនួន ០៤ នាក់រងរបួសផងដែរ ។

អត្ថបទទាក់ទង