រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ

  • 687
  • ដោយ SEANGHIM

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ  អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជាប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាព កងកម្លាំងទាំងបីប្រភេទ រួមទាំងសិស្សានុសិស្សចំនួន២០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

តាមរបាយការណ៍សង្ខេបរបស់ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងជា អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា លទ្ធផលនៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅខេត្តឧត្ដរមានជ័យ មានបទល្មើសកើតឡើងចំនួន០២ករណី គឺ ករណីឪពុកបង្កើតរំលោភកូនខ្លួនឯង រហូតដល់មានផ្ទៃពោះ នៅក្នុងស្រុកត្រពាំងប្រាសាទ និងករណីមួយទៀតគឺ ករណីរួមភេទជាមួយអនីតិជន ក្នុងស្រុកបន្ទាយអំពិល ដែលបង្កដោយជនសង្ស័យចំនួន ៤នាក់ ទៅលើកុមារអាយុ ១៤ឆ្នាំ។

ក្នុងនោះឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុក្ខដាក់ និងចាត់វិការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារប្រជាពលរដ្ឋ និងប្រទេសជាតិពីភាពរងគ្រោះទាំងឡាយ ដោយឧក្រិដ្ឋកម្មជួញដូរមនុស្សដែលបានបង្កឱ្យមាននូវវិនាសកម្មជាថ្មីដល់មនុស្សជាតិហើយបាន និងកំពុងក្លាយជាទស្សនីយភាពសម័យទំនើបគួរឱ្យភ័យខ្លាចនិងស្អប់ខ្ពើមផងដែរ។
ឯកឧត្ដម ក៏បានផ្តាំផ្ញើដល់  គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងខេត្តឧត្ដរមានជ័យទាំងអស់ ត្រូវបង្ក្រាបទប់ស្កាត់ឱ្យបាន និងមិនត្រូវឱ្យមានរូបភាពបទល្មើសជួញដូរមនុស្ស ជាពិសេសកុមារកើតមានឡើងនៅលើទឹកដីខេត្តឧត្ដរមានជ័យយើងឡើយ ដើម្បីពង្រឹង ភូមិ ឃុំយើងមានសុវត្ថិភាពល្អ មានភាពកក់ក្តៅសម្រាប់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិយើងទាំងមូល។

អត្ថបទទាក់ទង