រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំវិសាមញ្ញលើកទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ

  • 934
  • ដោយ SEANGHIM

នៅរសៀលថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្ដម អភិបាលខេត្ត ប៉ែន កុសល្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គភាពទាំងអស់ ជាពិសេស ឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សា ដែលបានខិតខំបំពេញការងារ   និងជួយជំរុញការងាររដ្ឋបាលខេត្ត សម្រេចលទ្ធផលយ៉ាងល្អប្រសើរ ក្នុងអាណត្តិទី២ នាពេលកន្លងមក។

យ៉ាងណាមិញ ឯកឧត្ដម  ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សា​ខេត្ត បានមានប្រសាសន៍លើកឡើងថា សម្រាប់កិច្ចប្រជុំនេះ ក្រុមប្រឹក្សាមានគោលបំណង ដាក់ចេញនូវគោលការណ៍សំខាន់ៗ ក្នុងការបង្កើតគណៈកម្មាធិការចំនួន០៣ ដែលត្រូវបានបញ្ចប់អាណត្តិទី២ ឲ្យមកបន្តនិរន្តភាពការងាររបស់ខ្លួន ក្នុងអាណត្តិទី៣ នេះបន្ដទៀត រួមមានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការ ពិគ្រោះយោបល់ស្រ្តី និងកុមារ  គណៈកម្មាធិការលទ្ធកម្មជាដើម។

យ៉ាងណាមិញ ឯកឧត្ដម  ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍លើកឡើងថា សម្រាប់កិច្ចប្រជុំនេះ ក្រុមប្រឹក្សាមានគោលបំណង ដាក់ចេញនូវគោលការណ៍សំខាន់ៗ ក្នុងការបង្កើតគណៈកម្មាធិការចំនួន០៣ ដែលត្រូវបានបញ្ចប់អាណត្តិទី២ ឲ្យមកបន្តនិរន្តភាពការងាររបស់ខ្លួន ក្នុងអាណត្តិទី៣ នេះបន្ដទៀត រួមមានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គណៈកម្មាធិការ ពិគ្រោះយោបល់ស្រ្តី និងកុមារ  គណៈកម្មាធិការលទ្ធកម្មជាដើម។

ឯកឧត្ដម បានបន្ដថា ចំពោះផែនការអភិវឌ្ឍន៍០៥ឆ្នាំ (២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ខេត្តត្រូវតែយកចិត្តទុកដាក់លើវិស័យចំនួន៨ គឺ វិស័យកសិកម្ម ដោយផ្ដោតសំខាន់ទៅលើការបង្កើនផលិតភាពស្រូវ និងដំណាំផ្សេងៗទៀត ជាពិសេសត្រូវទប់ស្កាត់ការរីករាលដាលជំងឺឆ្លងរបស់សត្វ និងថ្នាំពុលកសិកម្មនានា។ចំណែក វិស័យអប់រំ គឺលើកកម្ពស់គុណភាព និងឆ្លើយតប តាមរយៈការធ្វើឲ្យកុមារ និងយុវជនគ្រប់រូបទទួលបានអប់រំដែលមានគុណភាព ដែលអាចឲ្យពួកគេចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន។
តួយ៉ាង វិស័យសុខាភិបាល គឺផ្ដោតសំខាន់ទៅលើការកាត់បន្ថយអាត្រាឈឺ និងស្លាប់ ដែលបណ្ដាលមកពីជំងឺឆ្លង។
រីឯ វិស័យសាធារណៈការ និងដឹកជញ្ជូន គឺត្រូវរៀបចំប្រព័ន្ធរំដោះទឹកនៅទីប្រជុំជន ជុសជុល និងថែទាំប្រព័ន្ធផ្លូវ និងចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយប្រសិទ្ធភាព។ 
វិស័យធន់ធានទឹក ផ្ដោតសំខាន់ទៅលើ ការថែទាំ និងការជួសជុលរចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្ត ដើម្បី ផ្គត់ផ្គង់ទឹក សម្រាប់ ស្រោចស្រោពដីស្រែរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រោះធម្មជាតិ។

ក្នុងឱកាសនោះ ប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដាំផ្ញើ ឲ្យអង្គភាពពាក់ព័ន្ធក្នុងខេត្ត  ត្រូវបម្រើសេវារដ្ឋបាលសាធារណៈ ជូនដល់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឲ្យបានលឿន មានតម្លាភាព និងបន្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនផងដែរ។

អត្ថបទទាក់ទង