រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍១១ចំណុច សម្តេចតេជោនាយករដ្ឋមន្ត្រី និងអនុសាសន៍៦ចំណុច សម្តេចគតិព្រឹទ្ធបណ្ឌិត

  • 1.4ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍១១ចំណុច សម្តេចតេជោនាយករដ្ឋមន្ត្រី អនុសាសន៍៦ចំណុច សម្តេចគតិព្រឹទ្ធបណ្ឌិត អនុសញ្ញា ស៊ី-ដ និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដំណាក់កាលទី៤ ឆ្នាំ២០១៩-២០២៣ និងការចុះតាមដានពិនិត្យវាយតម្លៃលើការអនុវត្តផែនការ GMAP ក្រោមអធិបតីភាព លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត និងលោកជំទាវ សួង សាវុន សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងលោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ។

បន្ទាប់ពីលោក ស៊ុន ហ៊ាយ ប្រធានមន្ទីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ មានមតិស្វាគមន៍ និងអានរបាយការណ៍ជូនអង្គពិធីរួចមក ។

លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្ត បានលើកឡើងថា បញ្ហាយេនឌ័រ ត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានការគិតគូរខ្ពស់ និងយកចិត្តទុកដាក់បំផុត តាមរយៈការបង្កើតជាគោលការ គោលនយោបាយ យន្តការ លិខិតបទដ្ឋានផ្សេងៗ ក្នុងការផ្សព្វផ្សាយដល់គ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ឲ្យមានការយល់ដឹង និងចូលរួមសហការ អនុវត្តឲ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងនោះ លោកជំទាវ ស៊ើង សរសុចិត្តា បានមានប្រសាសន៍លើកឡើងថា តាមរយៈការផ្សព្វផ្សាយនេះ ក្រុមការងារគណៈកម្មារទទួលបន្ទុកយេនឌ័រ ក្រសួងបានធ្វើការផ្សព្វផ្សាយស្តីពីអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនារីភាព និងអនុសាសន៍ ១១ ចំណុច របស់សម្តេចតេជោ ហ៊ុន សែន និងអនុសាសន៍ ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រ ក្នុងវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជាពុទ្ធិ និងការចែករំលែកនៃការ យល់ដឹង សម្រាប់យកមកអនុវត្តន៍តាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

លោកជំទាវ បន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តជាអាទិភាពរបស់ខ្លួនចំនួន ៥ រួមមាន៖

១.ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ 

២.ការធ្វើទំនើប កម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

៣.បរិយាកាសមុខរបរ និងការងារ

៤.ការអភិវឌ្ឍរបបសន្តិសុខសង្គម

៥. ការពង្រឹងអភិបាលកិច្ចល្អដោយសំដៅធ្វើអោយ ប្រសើរឡើងនូវធានាលក្ខខណ្ឌការងារ បង្កើនឱកាសការងារ និងដោយគ្មានការរើសអើងចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

យ៉ាងណាមិញ លោកជំទាវ  ក៏បានផ្ដាំផ្ញើរឲ្យអង្គភាពក្រោមឱវាទទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បំពេញការងារ តាមតួនាទីភារកិច្ច ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈម្ចាស់ការ ស្របតាមផែនការយុទ្ធសាស្ត្រទាំងពីរខាងលើ ក៏ដូចជា យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយផែនការសកម្មភាពផ្សេងៗ ប្រកបដោយជោគជ័យផងដែរ។

អត្ថបទទាក់ទង