រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ឃិន ញ៉ាន អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានបើកកិច្ចប្រជុំពិនិត្យវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត ក្នុងឱកាសបុណ្យ តាំងតុ

  • 950
  • ដោយ SEANGHIM

នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ឃិន ញ៉ាន អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកំរិតកែប្រែខ្លូនរបស់ទណ្ឌិត ពន្ធនាគារខេត្តឧត្ដរមានជ័យ ដើម្បីដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យ តាំងតុ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឃិន ញ៉ាន បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះនឹងលើកយក ការស្នើសុំពីបណ្តាពន្ធនាគារខេត្ត ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលមានរហូត២១នាក់សម្រាប់ការស្នើសុំលើកលែងនិងបន្ធូរបន្ថយទោសនៅក្នុងឱកាសបុណ្យ តាំងតុ។ ឯកឧត្ដម បន្តថា សម្រាប់កិច្ចពិភាក្សានេះគឺ ដើម្បីពិភាក្សាគ្នាឲ្យមានការស៊ីជម្រៅលើលក្ខខណ្ឌដែលបានស្នើឡើងពីពន្ធនាគារ។ ឯកឧត្ដមបានបញ្ជាក់ថា លក្ខខណ្ឌនៃការលើកលែងទោសនេះ ធ្វើឡើងចំពោះទណ្ឌិតណាដែលបានអនុវត្តទោស២ភាគ៣នៃទោស និងបន្ធូបន្ថយទោសចំពោះទណ្ឌិតណាដែលបានអនុវត្តទោសបាន១ភាគ៣នៃទោស ហើយមានឯកសាគ្រប់គ្រាន់ គឺសាលក្រមសាលដីការជាស្ថាពរ។

អត្ថបទទាក់ទង