រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ការចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យារ វាងក្រុមហ៊ុនអេហ្រ្គីបាឌី (Agribuddy Co.Ltd ) ជាមួយក្រុមអ្នកផលិតស្រូវខ្នាតធំនៅក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ ឯកឧត្ដម​ ប៉ែន​ កុសល្យ​ អភិបាល​ នៃ​គណៈអភិបាល​ខេត្តឧត្តរមានជ័យ​ អញ្ជើញ​ជា​ អធិបតីភាព​ ក្នុងពិធី​ ស្ដីពីការចុះហត្ថលេខាលើផលិតកម្មកសិកម្មតាមកិច្ចសន្យារ វាងក្រុមហ៊ុនអេហ្រ្គីបាឌី (Agribuddy Co.Ltd ) ជាមួយក្រុមអ្នកផលិតស្រូវខ្នាតធំ នៅក្នុងខេត្ត ឧត្តរមានជ័យ​ ដែរ​មាន​ការ​អញ្ចើញ​ចូល​រួម​ ពី​លោក​ អភិបាលក្រុង ស្រុកពាក់ព័ន្ធ និងមន្ទីរ ​អង្គភាព​ ពាក់​ព័ន្ធ​ជុំ​វិញ​ខេត្ត ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្ដរមានជ័យ​។

អត្ថបទទាក់ទង