រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្តរមានជ័យ ចេញសេចក្តីជូនដំណឹង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ

  • 1.4ពាន់
  • ដោយ SEANGHIM

រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅខេត្តឧត្តរមានជ័យ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រោមការយក ចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូន ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមិនទាន់ទទួលបានការ ចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ សម្រាប់ ដូសទី១ និងពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ សម្រាប់ដូស ទី២ ដោយពេលព្រឹកចាប់ពីម៉ោង ៨.០០នាទីដល់ម៉ោង ១១.០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤.០០នាទីដល់ម៉ោង ១៧.០០នាទី ទៅតាមទីកន្លែងក្នុងឃុំ សង្កាត់ដែលខ្លួនរស់នៅដូចខាងក្រោម ៖

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង