រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អភិបាលខេត្តឧត្ដរមានជ័យ៖ សុំអង្វរដល់លោកភូមិបាលក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ មេភូមិ សូមមេត្តាកុំរពឹសដៃ ចុះហត្ថលេខា

  • 1.5ពាន់
  • ដោយ SEANGHIM

(ឧត្ដរមានជ័យ)៖នាព្រឹកថ្ងៃសុក្រ ១៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំពិភាក្សា ពិនិត្យ វាយតម្លៃសំណើសុំបង្កើត បំបែកឃុំ សង្កាត់ និងភូមិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍លើកឡើងថា ការបង្កើត ឬបំបែកឃុំ សង្កាត់ និងភូមិ អាចដាក់ស្នើរសុំទៅបានលុះត្រាតែមានប្រជាពលរដ្ឋរស់នៅចាប់ពី១៥០ គ្រួសារឡើងទៅ។ ឯកឧត្តមអភិបាលខេត្ត ក៏បានសុំអង្វរដល់លោកភូមិបាលក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់ ដូចជាមេភូមិ "សូមមេត្តាកុំរពឹសដៃ បើមើលឃើញថាខុសច្បាប់ហើយ សូមកុំចុះហត្ថលេខា កុំព្រោះតែថវិកាបន្តិចបន្តួចធ្វើឱ្យបាត់បង់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ" ។ ឯកឧត្ដម បន្តថាត្រឹមអនុប្រធានមន្ទីរចុះក្រោម ដកត្រឹម អភិបាលខេត្តតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចំពោះរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលដាក់ស្នើរសុំនាពេលនេះ មានសង្កាត់ចំនួន១ ឃុំចំនួន៤ និងភូមិចំនួន៣៧។

អត្ថបទទាក់ទង