រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ស្ថានភាពទូទៅ

ដោយ admin@oddarmeanchey.gov.khចំនួនទស្សនា (2.4K)

ខេត្តឧត្ដរមានជ័យ (ជា​ភាសា​អង់គ្លេស ODDAR MEANCHEY និង​មាន​អក្សរ​កាត់ OMC)

ខេត្ដឧត្ដរមានជ័យជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដ​ទាំង២៥ ដែលមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជាមានចម្ងាយ ៤៦៩គម ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្ដចំនួន ៦ ពីខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ បាត់ដំបង និងខេត្ដបន្ទាយមានជ័យ និងផ្លូវមួយទៀតមានចម្ងាយ ៤៤៧ គ.ម ពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦  ឆ្លងកាត់ខេត្ដចំនួន៤ គឺ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប​កាត់តាមស្រុកក្រឡាញ់ឆ្ពោះមកកាន់ទីរួមខេត្ដឧត្ដរមានជ័យដែលមានព្រំប្រទល់ខាងកើតជាប់នឹងខេត្ដព្រះវិហារ ខាងលិចជាប់នឹងខេត្ដបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្ដសៀមរាប និងខាងជើងជាប់ជាមួយខេត្ដចំនួន៣ របស់ថៃ គឺមានខេត្ដសុរិន្ទ ខេត្ដបូរីរ៉ាំ និងខេត្ដស៊ីសាកេតមានប្រវែងសរុប ២២៤ គ.ម ។

​ ខេត្ដឧត្ដរមានជ័យមានផ្ទៃដីសរុបចំនួន ៦.៨៤០,៩១ គ.ម២  មានក្រុងចំនួន ០១ និងស្រុកចំនួន ០៤ សង្កាត់ចំនួន ០៥ ឃុំចំនួន ១៩ និងភូមិចំនួន ៣០៤។  ខេត្ដនេះមានច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន ០៣ គឺច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។ មិនតែប៉ុណ្ណោះ ខេត្ដឧត្ដរមានជ័យក៏សម្បូរទៅដោយប្រភពធនធានធម្មជាតិជាច្រើនប្រភេទដូចជា រ៉ែមាស ត្បូង សំណ ធ្យូងថ្ម និងរ៉ែផ្សេងៗជាច្រើនទៀត។

DCIM
ព្រឹត្តិការណ៍ព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
ស្នងការដ្ឋានខេត្ត097 2666 642
Hotlineជណបរទេស097 3370 007
វ.ឯក ហម ភិរម្យ( អធិការសំរោង)097 9999 745
វ.ឯក រី ធារិទ្ធ( អធិការចុងកាល់)088 6934 999
វ.ទោ ថង កុសល់(អធិការរងបន្ទាយអំពិល)097 9053 368
វ.ទោ ស៊ូ នូវ (អធិការរងអន្លង់វែង)097 8575 666
វ.ទោ អ៊ូច ម៉ៅ(អធិការត្រពាំងប្រាសាទ)097 6666 959
វ.ទោ យូន ហំ(បញ្ជាការរងវរៈព្រំដែន702)011 26 28 06
វ.ឯក សឿម ផ្នើក(មេបញ្ជាការវរៈព្រំដែន905)097 5451 666
ODDAR MEANCHEY WEATHER

ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ

អ៊ីមែល : info@oddarmeanchey.gov.kh

លេខទូរស័ព្ទ : (+855) 88 33 77 345, 70 44 07 74

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

កែប្រែចុងក្រោយ : 6 ថ្ងៃមុន